khmer eng
  • ឯកឧត្តម ម៉ម ប៊ុននាង នាំយកអំណោយរបស់សម្តេចប្រធានព្រឹទ្ធសភា ប្រគល់ជូនមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ
     
    ចែករំលែក ៖


    នាព្រឹកថ្ងៃអាទិត្យ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា (គណៈកម្មការទី១០) អ្នកនាំពាក្យព្រឹទ្ធសភា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញនាំយកបរិក្ខាពេទ្យ ឱសថ ឧបករណ៍-សម្ភារវេជ្ជសាស្ត្រ ដែលជាអំណោយរបស់មូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ប្រគល់ជូនមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ មន្ទីរពេទ្យបង្អែកគងពិសី មន្ទីរពេទ្យបង្អែកឧត្តុង្គ និងមន្ទីរពេទ្យបង្អែកភ្នំស្រួច ដោយមានការអញ្ជើញចូលរួមពីកឧត្តម គង់ សារាជ ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ ឯកឧត្តម ហែម ខន អនុប្រធានគណៈកម្មការទី១០ និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ ឯកឧត្តម វី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងតំណាងមូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។
    បរិក្ខាពេទ្យ ឱសថ ឧបករណ៍-សម្ភារវេជ្ជសាស្ត្រ ដែលប្រគល់-ទទួលនាពេលនោះរួមមាន៖ ថ្នាំថាក់ភ្នែក(Troaone Eye Drops) ចំនួន០១កេស, ថ្នាំបន្តក់ភ្នែកតូច(Hyalone Eye Drops) ចំនួន៣៥កេស, ថ្នាំម្សៅកេសពណ៌ស្វាយ(Macapenem)ចំនួន២៧កេស, ថ្នាំ(Telmino one tab) ចំនួន៤១កេស, ថ្នាំលាប(Gel MaDecassal) ចំនួន១២កេស, ថ្នាំម្សៅកេសធំ(Amcotin)ចំនួន៤១កេស, ថ្នាំកំប៉ុងកេសពណ៌ស្វាយ ចំនួន០៣កេស, ថ្នាំដុះធ្មេញកូនក្មេង ចំនួន៦៥កេស, ថ្នាំ(Cefotin) ចំនួន១៧កេស, ថ្នាំវីតាមីន(Mao-B Active) ចំនួន០៣កេស, ថ្នាំកំប៉ុង(ពណ៍ស្វាយ) ចំនួន០១កេស, ថ្នាំ(Cefnil)ចំនួន០១កេស, ថ្នាំ(Antioxan) ចំនួន០១កេស, ថ្នាំ(Aepen) ចំនួន០១កេស។
    បន្ទាប់មកឯកឧត្តម ម៉ម ប៊ុននាង និងគណៈប្រតិភូគណៈបានអញ្ជើញចុះពិនិត្យមើលអគ្គាមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺកំពុងសាងសង់ ព្រមទាំងជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកថវិការបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកជំទាវ ចែកជូនដល់ស្ត្រីដែលទើបសម្រាលកូនកំពុងសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យចំនួន៤០នាក់ ដោយក្នុងម្នាក់ថវិកា៥ម៉ឺនរៀល៕

    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ជួបសំណេះសំណាលជាមួយអាជ្ញាធរស្រុកត្បូងឃ្មុំ និងក្រុងសួង ខេត្តត្បួងឃ្មុំ
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរស្រុកស្អាង និងស្រុកកោះធំ ខេត្តកណ្តាល
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរស្រុកត្រាំកក់ ខេត្តតាកែវ
    thumbnail
     
    ឯកឧត្តម ឡោក ឆាយ ដឹលនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី និងអគ្គនាយកដ្ឋានស្រាវជ្រាវប្រចាំខែសីហា និងទិសដៅការងារខែកញ្ញា ឆ្នាំ២០២៤
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី២ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តមណ្ឌលគិរី ដើម្បីសិក្សាឈ្វេងយល់វិស័យជាសមត្ថកិច្ចរបស់ខ្លួន